មាតិកា
លោក ឈឹម វជិរា អមដំណើរ ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ជួបសំណេះសំណាលជាមួយ បងប្អូនពលករមកពីប្រទេសថៃនៅច្រកដូង ស្រុកកំរៀង និងលោកគ្រូ អ្នកគ្រូពេទ្យបង្អែក ស្រុកសំពៅលូន-ស្រុកភ្នំព្រឹក និងវរៈនគរបាលការពារព្រំដែន អន្តោប្រវេសន៏
ចេញ​ផ្សាយ ៣១ មីនា ២០២០
464

នៅថ្ងៃអង្គារ ០៨កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ លោក ឈឹម វជិរា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានអមដំណើរ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ព្រមទាំងឯកឧត្តម អភិបាលរងខេត្ត  ជួបសំណេះសំណាលជាមួយ បងប្អូនពលករមកពីប្រទេសថៃនៅច្រកដូង ស្រុកកំរៀង និងបន្តដឹកនាំ គណៈប្រតិភូ ជួបសំណេះសំណាលជាមួយលោកគ្រូ  អ្នកគ្រូពេទ្យបង្អែក ស្រុកសំពៅលូន-ស្រុកភ្នំព្រឹក  និងវរៈនគរបាលការពារព្រំដែន  អន្តោប្រវេសន៏  ព្រមទាំងបានផ្តល់ជូននូវសម្ភារៈ បរិក្ខារ ទឹកអាកុល ម៉ាស់ វ៉ែនតាការពារភ្នែក ទឹកបរិសុទ្ធ ភេសជ្ជៈ និងថវិកាដោយមួយប៉ុស្តិ៍ការពារព្រំដែនបានចំនួន ៥០ម៉ឺនរៀល  និងពេទ្យបង្អែកមួយស្រុកបានចំនួន៥០ម៉ឺនរៀល។

ចំនួនអ្នកចូលទស្សនា
Flag Counter