នៅថ្ងៃចន្ទ ០៧កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់និងការប្រែប្រួលអាកាសធាតុ (ASPIRE)នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានជួយសម្របសម្រួលនាំយកបន្លែសុវត្ថិភាពពីសមាជិកបណ្តុំអាជីវកម្មនៅក្នុងឃុំវត្តតាមិម ស្រុកសង្កែ និងស្រុកឯកភ្នំ និងស្រុកបាណន់ ដើម្បីផ្គត់ផ្គង់ទីផ្សារកសិផលធម្មជាតិ ឡេង ណាវ៉ាត្រា (ភ្នំពេញ) មានបន្លែសុវត្ថិភាពដូចជា ត្រសក់ទ្រើង, ននោងប្រហើរ, ស្នៀតពោត, ផ្កាខាត់ណា, ទ្រួយស្អំ, សណ្តែកគួរ, និងត្រសក់ស្រូវខ្ចី។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម