នៅថ្ងៃសុក្រ ០៤កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ លោក សាន ប៉ុន ទីប្រឹក្សាតាមដាន វាយតម្លៃ និងគ្រប់គ្រងព័ត៌មានវិទ្យា លោក អ៊ុន វ៉ាន់នេត ទីប្រឹក្សាសម្របសម្រួលទីផ្សារនៃកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានទទួលការអនុញ្ញាត ពីលោកប្រធានមន្ទីរ ចុះទៅតាមដានមើលការផលិតកម្មបន្លែនៅក្រុមសម្រស់ជ្រៃថ្មី នៅភូមិជ្រៃថ្មី ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង នៅក្រុមផលិតកម្មបន្លែ នេះមានសមាជិកចំនួន១១គ្រួសារ ។ ក្នុងនោះជួបជាមួយលោក ម៉ាន់ សាមៀត ដែលជាកសិករដាំបន្លែ មានការដំាដុះបន្លែដូចជា ម្ទេសហាវ៉ៃ ខាត់ណាដើម ស្ពៃក្រញាញ់ និងត្រសក់ ។ ដំណាំដែលកំពុងតែប្រមូលផលមានៈ ខាត់ណាដើម និង ម្ទេសហាវ៉ៃ លើផ្ទៃដី ៥ ០០០ម២ និងលក់ខាត់ណាដើម បានតម្លៃ ១ ៨០០៛/គ.ក្រ និងម្ទេសហាវ៉ៃ ៣ ០០០៛/គ.ក្រ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម