នៅថ្ងៃព្រហស្បតិ៍ ០៣កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ លោក សាន ប៉ុន ទីប្រឹក្សាតាមដាន វាយតម្លៃ និងគ្រប់គ្រងព័ត៌មានវិទ្យា នៃកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែល ធន់ទៅនឹងការប្រែប្រួលអាកាសធាតុ(ASPIRE) របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង លោក ចាប សុធា ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកឯកភ្នំ ព្រមទាំងមន្រ្តី និងកញ្ញា ខាន់ ច័ន្ទដារា ភ្នាក់ងារផ្សព្វផ្សាយឃុំ បានទទួលការអនុញ្ញាត ពីលោកប្រធានមន្ទីរ ចុះទៅតាមដាន មើលការផលិតកម្មបន្លែ នៅបណ្តុំអាជីវកម្មបន្លែ ក្នុងភូមិព្រែកឆ្តោ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដែលមានសមាជិកចំនួន៥០គ្រួសារ ដែលមានផ្ទៃដីដំាបន្លែចំនួន៨ហិកតា ។ ក្នុងនោះជួបជាមួយកសិករដូចជាៈ
-បានជួប និងពិភាក្សាជាមួយ លោក ស្រី អ៊ឹម គន្ធា អនុប្រធានក្រុមបណ្តុំអាជីវកម្ម មានការដំាដុះបន្លែដូចជា ត្រប់វែង ស្ពៃក្រញ៉ាញ់ ស្ពៃតឿ និងម្ទេសដៃនាង ហើយកំពុងតែដំាម្ទេសដៃនាងលើផ្ទៃដី៣២០០ម២ និងលក់បាន២៥០០៛/គ.ក្រ។
- បានជួប និងពិភាក្សាជាមួយ លោក សុខ ប៊ុនធិន ជាកសិករគំរូ និងជាសមាជិកបណ្តុំ កំពុងតែចិញ្ចឹមត្រីពោ ចំនួន ៤ ០០០ក្បាល និងដំាត្រប់វែងលើផ្ទៃដី ២ ៤០០ម២ គាត់ប្រមូលផលបានចំនួន១០ដង ហើយ ស្មើនឹង ៣ ៤១០គ.ក្រ លក់បានតែ៥៨០៛/គ.ក្រ ទើបតែបានប្រាក់ចំនួន ១ ៩០១ ០០០ រៀល។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម