នៅថ្ងៃពុធ ០២កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ លោក ឈឹម វជិរា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានចូលរួមក្នុងពិធីសំណេះសំណាល ផ្តល់ការលើកទឹកចិត្តដល់មន្រ្ដីរាជការ អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលឈរជើងតាមច្រកព្រំដែនកម្ពុជា (ខេត្តបាត់ដំបង និងខេត្តប៉ៃលិន) និងប្រទេសថៃ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងការចូលរួមផ្សព្វផ្សាយ បង្ការ ទប់ស្កាត់ជម្ងឺកូវីត១៩ និងលើកទឹកចិត្តបងប្អូនពលករដែលវិលត្រលប់មកពីធ្វើការក្នុងប្រទេសថៃ ដើម្បីពិនិត្យសុខភាពដោយមន្ត្រីចត្តាឡីស័ក ដែលប្រចាំការនៅមាត់ច្រក និងសំណូមពរអោយស្នាក់នៅដោយឡែកពីក្រុមគ្រួសារ-ញាតិមិត្ត បងប្អូនរយៈពេល១៤ថ្ងៃសិន។ ហើយលោកប្រធានមន្ទីរ បន្តចុះទៅពិនិត្យមើល ការដោះដូរទំនិញផ្សេងៗ រវាងភាគីកម្ពុជា និងភាគីថៃនៅច្រកដូង ស្រុកកំរៀង ជាលទ្ធផលពិនិត្យឃើញថា ការដោះដូរទំនិញប្រព្រឹត្តទៅជាធម្មតា ជាពិសេសស្វាយកែវរមៀតនាំចេញ តម្រូវឱ្យបាញ់ថ្នាំសម្លាប់មេរោគ ដោយមន្រ្តីជំនាញសុខាភិបាល (ចត្តាឡីស័ក) នៅលើរថយន្ត នៅច្រកទាំងសងខាង ។ ជាមធ្យមស្វាយកែវរមៀតបាននាំចេញពី ២០០-២៥០តោន/ថ្ងៃ តម្លៃពី ៤០០៛ -៤៥០៛/គ.ក្រ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម