នៅថ្ងៃអង្គារ ០១កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២៤ ខែ មីនា ឆ្នាំ២០២០ ការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយជ្រើសរើសភ្នាក់ងារសាងសង់ឡជីវឧស្ម័ន។ ជាលទ្ឋផលជ្រើសរើស ភ្នាក់ងារសាងសង់ឡបានចំនួន ០៦ នាក់ មកពីស្រុកបាណន់ ថ្មគោល និងស្រុកមោងឬស្សី ។ បន្ទាប់ពីបព្ចាប់កិច្ចប្រជុំពិភាក្សារួចមក ក៏បានចុះមើលទីតាំងគ្រោងសាងសង់ឡបង្ហាញ ០១ កន្លែង នៅផ្ទះកសិករឈ្មោះ ថោង ប៊ុនថេន មានចិញ្ចឹមគោបំប៉នចំនួន០៨ ក្បាល នៅភូមិច្រាបវាល ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម