នៅថ្ងៃសៅរ៍ ១៣រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០ លោក ឡុង ផន អនុប្រធានមន្ទីរ លោក ប៉ា បូរក្ស ប្រធានការិយាល័យកសិ-ឧស្សាហកម្ម និងលោក ឆាយ ណារេត នាយផ្នែករដ្ឋបាលព្រៃឈើរតនមណ្ឌល រួមជាមួយក្រុមការងារក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះពិនិត្យតាមដាន និងវាយតម្លៃ វឌ្ឍនភាពរបស់ក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ចសម្រាប់ឆ្នាំ២០១៩ នៅក្រុមហ៊ុន រ័ត្នសម្បត្តិ ស្រុកសំឡូត។ ពិនិត្យឃើញថា កៅស៊ូឆេះអស់ទាំងស្រុង ស្វាយចន្ទី ឆេះអស់ប្រហែល៥០ហិកតា។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម