មាតិកា
លោក អុិន សុវណ្ណមុន្នី បានដឹកនាំក្រុមការងារចុះតាមដាន និងពិនិត្យមើលការដំាដុះបន្លែសុវត្ថិភាពនៅបណ្តុំអាជីវកម្មបន្លែ ស្រុករុក្ខគីរី និងស្រុកមោងឬស្សី ខេត្តបាត់ដំបង។
ចេញ​ផ្សាយ ២៣ មីនា ២០២០
521

នៅថ្ងៃសុក្រ ១២រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ លោក អុិន សុវណ្ណមុន្នី អនុប្រធានមន្ទីរ លោក ខាត់ បូរិន ប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម និងក្រុមការងារកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់នឹងការប្រែប្រួលអាកាសធាតុ (Aspire)  នៃមន្ទីរកសិកម្ម​​ រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានដឹកនាំក្រុមការងារចុះតាមដាន និងពិនិត្យមើលការដំាដុះបន្លែសុវត្ថិភាពនៅបណ្តុំអាជីវកម្មបន្លែចំនួន៣កន្លែងៈ

            - សមាជិកបណ្តុំ ឈិន សុខណា រស់នៅភូមិ ព្រែកតាវេន ឃុំព្រៃជីក ស្រុករុក្ខគីរី ខេត្តបាត់ដំបង នៅបណ្តុំអាជីវកម្ម មានសមាជិកចំនួន៧៤គ្រួសារ។

            - ជាមួយប្រធានបណ្តុំអាជីវកម្មបន្លែ នៅភូមិវាល ឃុំតាលាស់ ស្រុកមោងឬស្សី ខេត្តបាត់ដំបង បណ្តុំអាជីវកម្មមានសមាជិកចំនួន៤៤គ្រួសារ

            - លោក សឹម សីហា ប្រធានបណ្តុំអាជីវកម្មនៅភូមិបឹងព្រីង ឃុំព្រៃតូច ស្រុកមោងឬស្សី ខេត្តបាត់ដំបង នៅបណ្តុំអាជីវកម្ម មានសមាជិកចំនួន៣៥គ្រួសារ។

ចំនួនអ្នកចូលទស្សនា
Flag Counter