មាតិកា
ឯកឧត្តម គុយ ម៉ារិនឌី បានចូលរួមក្នុងពិធីចុះកិច្ចសន្យាផលិតកម្មកសិកម្មតាមកិច្ចសន្យាស្តីពី ការផ្គត់ផ្គង់បន្លែផ្ទះសំណាញ់ រវាងភាគីផលិតសហគមន៍កសិកម្មតាសីសាមគី្គ និងភាគីអ្នកទិញ ក្រុមហ៊ុន REMIC ស្ថិតក្នុងភូមិតាសី ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង។
ចេញ​ផ្សាយ ១៦ មីនា ២០២០
732

ថ្ងៃអាទិត្យ ០៧រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម គុយ ម៉ារិនឌី រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានចូលរួមជាគណៈធិបតី ក្នុងពិធីចុះកិច្ចសន្យាផលិតកម្មកសិកម្មតាមកិច្ចសន្យាស្តីពី ការផ្គត់ផ្គង់បន្លែផ្ទះសំណាញ់ រវាងភាគីផលិតសហគមន៍កសិកម្មតាសីសាមគី្គ និងភាគីអ្នកទិញ ក្រុមហ៊ុន  REMIC នៅសហគមន៍កសិកម្មតាសីសាមគ្គី ស្ថិតក្នុងភូមិតាសី ឃុំតាម៉ីន ស្រុកថ្មគោល ខេត្តបាត់ដំបង។ កម្មវិធីនេះក៏មានការអញ្ជើញចូលរួមពី លោកប្រធាននាយកដ្ឋាន កសិ-ឧស្សាហកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកអភិបាលរង នៃគណៈអភិបាលស្រុកថ្មគោល លោកប្រធាន អនុប្រធានមន្ទីរ លោក លោកស្រី ប្រធាន អនុប្រធានការិយាល័យជំនាញក្រោមឱវាទមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តបាត់ដំបង លោកប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធសហគមន៍កសិកម្មកម្ពុជា លោកប្រធានក្រុមហ៊ុន REMIC អគ្គនាយកក្រុមហ៊ុនហ៊ុយយន់ អេហ្គ្រីខលឈ័រ លោកនាយកក្រុមហ៊ុន ម៉ាលីសាន គ្រុប តំណាងធនាគារអភិវឌ្ឍន៍ជនបទ ប្រធានក្រុមប្រឹក្សាភិបាល គណៈកម្មាធិការត្រួតពិនិត្យ និងសមាជិកសហគមន៍ចូលរួមសរុបទាំងអស់ចំនួន ៩៧នាក់ ស្រ្តី៣៦នាក់៕

ចំនួនអ្នកចូលទស្សនា
Flag Counter