មាតិកា
លោក តិច សារ៉ាវុធ បានចូលមហាសន្និបាតប្រចាំឆ្នាំ២០១៩ សហគមន៍កសិកម្ម មង្គលសាលាត្រាវ នៅភូមិសាលាត្រាវ ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង ។
ចេញ​ផ្សាយ ១៣ មីនា ២០២០
497

នៅថ្ងៃព្រហស្បតិ៍ ០៣រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ លោក តិច សារ៉ាវុធ ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្មនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានចូលមហាសន្និបាតប្រចាំឆ្នាំ២០១៩ សហគមន៍កសិកម្ម មង្គលសាលាត្រាវ នៅភូមិសាលាត្រាវ ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង ។ គោលបំណងនៃការប្រារព្ធធ្វើមហាសន្និបាតប្រចាំឆ្នាំ២០១៩ នេះគឺដើម្បីបង្ហាញលទ្ធផលរយ:ពេល១ឆ្នាំកន្លងមក បែងចែកប្រាក់ចំណេញ ប្រាក់ភាគលាភ ការអនុម័តសមាជិកថ្មី និងអនុម័តផែនការសកម្មភាព និងថវិកាឆ្នាំ២០២០។ សមាជិកចូលរួមចំនួន ១០៥នាក់ ស្រ្តី៣៩នាក់ ។ ចំនួនហ៊ុនមាន ១៥០ហ៊ុន តម្លៃ១ហ៊ុន ៥០ ០០០ រៀល ប្រាក់ភាគលាភសមាជិកទទួលបាន ១៥ ០០០ រៀល ក្នុង១ហ៊ុន ។

ចំនួនអ្នកចូលទស្សនា
Flag Counter