នៅថ្ងៃអង្គារ ០២រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង លោក ឈឹម វជិរាប្រធានមន្ទីរ លោក គា ឈុន ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានចូលរួមកិច្ចប្រជុំជំនួបរវាងក្រុមហ៊ុនជប៉ុន(IDEMITSU SAISON Microfinance)។ គោលបំណង គឺសំណេះសំណាល និង សម្របសម្រួលឥណទានដល់សហគមន៍កសិកម្ម ដើម្បីផ្តល់កម្ចីឲ្យមានប្រសិទ្ឋិភាព។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម