នៅថ្ងៃសុក្រ ១៣កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ត្រូវនឹងថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០ លោក អុិន សុវណ្ណមុន្នី អនុប្រធានមន្ទីរ បានដឹកនាំលោក ខាត់ បូរិន ប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតកម្មកសិកម្ម លោក ចាន់ សុត្ថា នាយរងខណ្ឌរដ្ឋបាលព្រៃឈើ និងក្រុមការងារកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង ក្នុងការជួបប្រជុំជាមួយគណៈកម្មការគ្រប់គ្រងសហគមន៌ព្រៃឈើបឹងជ្រៃក្រឹម នៅសហគមន៌ ភូមិតាគ្រី ឃុំតាគ្រី ស្រុកកំរៀង ខេត្តបាត់ដំបង ដើម្បីធ្វើបច្ចុប្បន្នភាពលើដំណាំឬស្សីផ្អែម ដែលកម្មវិធី ASPIRE បានផ្តល់អោយដាំដុះ មើលថែចំនួន ៨០០គុម្ភ។ ជាលទ្ឋផលៈ
- ឬស្សីផ្អែមបានឆេះ ដោយសាររាលដាលពីការឆេះឆ្លងស្រែនៅជុំវិញ អស់ប្រហែល ៩៥ ភាគរយ
- នៅក្នុងសហគមន៌នេះ ទទួលប៉ះពាល់ដោយសារខ្វះទឹក ខ្វះទឹកស្រោចស្រព
ជាផែនការ និងអនុសាសន៌ មន្រ្តីខណ្ឌរដ្ឋបាលព្រៃឈើៈ
- ធ្វើវិសោតណកម្មលើសហគមន៌ ដើម្បីកែតម្រូវរចនាសម្ព័ន្ឋ គោលការណ៌ ផែនការសកម្មភាពច្បាស់លាស់
- ពង្រឹងនិងកាពារអភិរក្ស និងអភិវឌ្ឍន៌ព្រៃឈើឡើងវិញ
- សាងសង់ស្រះទឹកដោយប្រើប្រាស់ប្រព័ន្ឋភ្លើងសូឡា
- សហការណ៌ដើម្បីផែនការគ្រប់គ្រងព្រៃសហគមន៌
ទាញយកអនុផលព្រៃឈើដូចជា ផ្សិត ស្លឹកព្រិច ទំពាំងៈ
- បង្កើតកន្លែងប្រមូលផ្តុំបន្លែធម្មជាតិ
- ថែទាំ និងដាំឡើងវិញនូវដំណាំឬស្សី និងក្រវ៉ាញ់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម