នៅថ្ងៃព្រហស្បតិ៍ ១២កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ត្រូវនឹងថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០ លោក អុិន សុវណ្ណមុន្នី អនុប្រធានមន្ទីរ លោក ប៉ា បូររក្ស ប្រធានការិយាល័យកសិ ឧស្សហកម្ម លោក តិច សារ៉ាវុធ អនុប្រធានការិយាល័យអភិវឌ្ឍសហគមន៌កសិកម្ម លោក នូ សម្បត្តិ ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកថ្មគោល និងក្រុមការងារនៃកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) បានចុះពង្រឹងគំនិត និងត្រៀមនូវពីធិចុះកិច្ចព្រមព្រៀងលើផលិតកម្មកសិកម្មតាមកិច្ចសន្យា ទៅលើបន្លែសុវត្ថិភាពរួមមាន ស្ពៃក្តោបពូជជប៉ុន, ស្ពៃក្តោបបេះដូង, ផ្កាស្ពៃពណ៌ស, ផ្កាស្ពៃពណ៌ខៀវ, ខាន់ណាដើម, និងស្ពៃបូកគោ រវាងផ្សារ Remix និងសហគមកសិកម្មតាស៊ីសាមគ្កី នៅភូមិតាសី ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង ។ សកម្មភាពដែលបានត្រៀមរួមមាន៖
- រៀបចំទីតាំងនៃកម្មវិធី
- កំណត់អ្នកចូលរួមគោលដៅ
- សំភារះប្រើប្រាស់ក្នុងកម្មវិធី
- បោះពុម្ភបដា
- ធ្វើស្លាកសញ្ញាគាំទ្រផ្ទះសំណាញ់ដោយកម្មវិធី
- មន្ទីរកសិកម្មនិងចុះត្រួតពិនិត្យម្តងទៀតនៅថ្ងៃទី ១០ ខែមិនា ឆ្នាំ២០២០៕
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម