មាតិកា
លោក អុិន សុវណ្ណមុន្នី បានចូលរួមជាអធិបតីក្នុងពិធីចុះហត្ថលេខាចំនួន២កិច្ចសន្សា លើការធ្វើកសិកម្មតាមកិច្ចសន្យា រវាងអ្នកផលិតបន្លែចំនួន២បណ្តុំអាជីវកម្ម និងក្រុមហ៊ុនស្ពៃរំដេង លើផលិតកម្មបន្លែ នៅភូមិប្រឡាយ និងភូមិវាល ឃុំមោង ស្រុកមោងឬស្សី
ចេញ​ផ្សាយ ០៥ មីនា ២០២០
943

នៅថ្ងៃពុធ ១១កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ត្រូវនឹងថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០ លោក អុិន សុវណ្ណមុន្នី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង នៃកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ(ASPIRE) បានចូលរួមជាអធិបតីក្នុងពិធីចុះហត្ថលេខាចំនួន២កិច្ចសន្សា លើការធ្វើកសិកម្មតាមកិច្ចសន្យា រវាងអ្នកផលិតបន្លែចំនួន២បណ្តុំអាជីវកម្ម និងក្រុមហ៊ុនស្ពៃរំដេង លើផលិតកម្មបន្លែ នៅភូមិប្រឡាយ និងភូមិវាល ឃុំមោង ស្រុកមោងឬស្សី និងបានឯកភាពតម្លៃដូចជា៖

            - ត្រកួន ទិញក្នុងតម្លៃ១៥០០៛/គ.ក

            - ស្ពៃក្រញ៉ាញ់ទិញក្នុង២០០០៛/គ.ក

            - ស្ពៃចង្កឹះ ទិញ២០០០៛/គ.ក

            - ស្ពៃតឿ ទិញ ២០០០៛/គ.ក

            - ស្ពៃហាង ទិញ ២០០០៛/គ.ក

            - ខ្ទឹមស្លឹក ទិញ ៤០០០៛/គ.ក

ការចុះហត្ថលេខាដើម្បីធ្វើកសិកម្មតាមកិច្ចសន្យានេះមានការចូលរួមពីកសិករផលលិត ឈ្មួញអ្នកទិញបន្លែ មេភូមិ បុគ្គលិកអង្គការEPDO ប្រធានកសិកម្មធនធានធម្មជាតិ និងបរិស្ថាន អនុប្រធានមន្ទីរ ប្រធានការិយាល័យកសិ-ឧស្សាហកម្ម មន្រ្តីទីផ្សារ និងលោកទីប្រឹក្សាកម្មវិធីASPIRE។ សូមជម្រាបជូនថា មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានផ្តល់កិច្ចសន្យាជួលអ្នកខាងក្រៅ (Contracting out ) លើផលិតកម្មបន្លែ និងមាន់ឆ្ពោះទៅកាន់ទីផ្សារ ទៅឲ្យអង្គការអភិវឌ្ឍន៍ និងការពារបរិស្ថាន(EPDO)ជាអ្នកផ្តល់សេវាកាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩។

ចំនួនអ្នកចូលទស្សនា
Flag Counter