ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានចូលមហាសន្និបាតប្រចាំឆ្នាំ២០១៩ សហគមន៍កសិកម្មពន្លឺកសិកររុក្ខគិរី នៅភូមិព្រៃត្រឡាច ឃុំព្រៃត្រឡាច ស្រុករុក្ខគិរី ខេត្តបាត់ដំបង ដឹកនាំអង្គមហាសន្និបាត ដោយលោក កែវ សុវណ្ណ ប្រធានក្រុមប្រឹក្សាភិបាល និងចូលរួមជាកិត្តិយស លោក ភិន ផុះ មេឃុំព្រៃត្រឡាច, លោក តិច សារ៉ាវុធ តំណាងមន្ទីរកសិកម្ម និងលោក សរ សុវណ្ណារី ប្រធានគម្រោងអង្គការការីតាស។ គោលបំណង គឺដើម្បីបង្ហាញលទ្ធផលរយ:ពេល១ឆ្នាំកន្លងមក បែងចែកប្រាក់ចំណេញ ប្រាក់ភាគលាភ ការអនុម័តសមាជិកថ្មី និងអនុម័តផែនការសកម្មភាព និងថវិកាឆ្នាំ២០២០។ សមាជិកចូលរួមចំនួន ៣០នាក់ ស្រី ០៩នាក់។ ចំនូនហ៊ុនមាន ៥០៨ ហ៊ុន តម្លៃ១ហ៊ុន ៥០,០០០ រៀល។ ប្រាក់ភាគលាភសមាជិកបាន ២,០០០ រៀល ក្នុង១ហ៊ុន ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម