មាតិកា
លោក ឡុង ផន អនុប្រធានមន្ទីរ ប្រធាន អនុប្រធាន និងមន្រ្តីការិយាល័យនីតិកម្មកសិកម្ម បានចុះត្រួតពិនិត្យដេប៉ូលក់សម្ភារកសិកម្ម ទីតាំងនៅភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ចេញ​ផ្សាយ ០៤ មីនា ២០២០
1,008

នៅថ្ងៃពុធ ១១កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ត្រូវនឹងថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង ដឹកនាំដោយ លោក ឡុង ផន អនុប្រធានមន្ទីរ ប្រធាន អនុប្រធាន និងមន្រ្តីការិយាល័យនីតិកម្មកសិកម្ម បានចុះត្រួតពិនិត្យដេប៉ូលក់សម្ភារកសិកម្មដែលមានឈ្មោះ ឡុង ខេន យោងតាមការចុះផ្សាយរបស់សារពត៌មាន freshnews ។ ពេលត្រួតពិនិត្យក្នុងដេប៉ូ ក្រុមការងារបានឃើញមានថ្នាំកសិកម្ម និងជីកសិកម្មដែលដាក់តាំងលក់ជាផលិតផលរបស់ក្រុមហ៊ុន មានលិខិតអនុញ្ញាតធ្វើអាជីវកម្មកម្ម របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ហើយក្រុមការងារបន្តចុះត្រួតពិនិត្យឃ្លាំងស្តុកថ្នាំកសិកម្ម ដែលមានទីតាំងនៅភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែលជាឃ្លាំងចាស់បិទទ្វារផ្អាកការប្រើប្រាស់យូរឆ្នាំមកហើយ នៅក្នុងឃ្លាំងនោះមានស្តុកនូវថ្នាំកសិកម្មចាស់ៗផុតកាលបរិច្ឆេទនៃការប្រើប្រាស់។ ចំពោះមុខម្ចាស់ឃ្លាំងបានសន្យាថា និងរៀបចំឃ្លាំងឲ្យបានស្អាត ព្រមទាំងប្រមូលថ្នាំកសិកម្មចាស់ៗដែលផុតសុពលភាពយកទៅកប់ចោលនៅទីតាំងដែលសមស្រប។

ចំនួនអ្នកចូលទស្សនា
Flag Counter