នៅថ្ងៃអង្គារ ១០កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ត្រូវនឹងថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបងនៃកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ(ASPIRE) បានរៀបចំកិច្ចប្រជុំប្រចាំខែ កុម្ភៈ ឆ្នាំ២០២០។ ក្នុងគោលបំណង ឆ្លុះ បញ្ចំាងលទ្ធផលសម្រេចបាន/បញ្ហាប្រឈមសំខាន់ៗឆ្នាំ២០១៩ និងលើកទិសដៅអាទិភាពឆ្នាំ២០២០ ព្រមទំាងបង្ហាញពីវិធីសាស្រ្តទំាង៥ សម្រាប់អនុវត្តន៍កម្មវិធីASPIRE ឆ្នាំ២០២០។ កិច្ចប្រជុំនេះមានអ្នកចូលរួមចំនួន២២នាក់ ដែលមានការចូលរួមពី ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានចំនួន១១ស្រុក នាយរងខណ្ឌព្រៃឈើ នាយរងខណ្ឌជលផល មន្រ្តីបច្ចេកទេសថ្នាក់ខេត្ត និងទីប្រឹក្សាអនុកម្មវិធីASPIRE ក្រោមការដឹកនាំអង្គប្រជុំ លោក អ៊ិន សុវណ្ណមុន្នី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម