នៅថ្ងៃព្រហស្បតិ៍ ០៥កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ ផ្នែក និងសង្កាត់រដ្ឋបាលព្រៃឈើបាត់ដំបង បានទទូលបទល្មើស ព្រៃឈើពីអ.ហខេត្តបាត់ដំបង ពីបទដឹកជញ្ជូនគ្មានលិខិតពីរដ្ឋបាលព្រៃឈើ។ វត្ថុតាងមាន៖ ឈើអារសុក្រំចំនួន៦ដុំ=០.៥៧០ សូន្យម៉ែត្រត្រីគុណប្រាំរយចិតសិប, ម៉ូតូចំនួន១គ្រឿង និងរទេះដឹកឈើចំនួន១ គ្រឿង។ វត្ថុតាងទាំងនេះត្រូវបាននាំមកថ្នាលបណ្ដុះកូនឈើបាត់ដំបង ដើម្បីថែរក្សាទុក និងកសាងសំណុំរឿងតាមនីតិវិធី។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម