នៅថ្ងៃពុធ ០៤កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ លោក គឹម គុយ ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកសំឡូត បានចុះជួប និងពិភាក្សាកសិករដែលជាសមាជិកបណ្តុំអាជីវកម្មចិញ្ចឹមមាន់យក សាច់ចំនួនពីរកន្លែង នៅភូមិតាសាញត្បូង ឃុំតាសាញ ស្រុកសំឡូតខេត្តបាត់ដំបង។ កសិករ២គ្រួសារនេះ មានមាន់មេពូជចំនួន២២០ក្បាល ដោយប្រើស្ពាមបង្កាត់ពូជមាន់ និងចិញ្ចឹមមាន់យកសាច់ចំនួន១០០០ក្បាល ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម