នៅថ្ងៃពុធ ០៤កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ លោក ទូច សម្បត្តិ អនុប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្មនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង និងមន្ត្រីការិយាល័យ បានចូលរួមសន្និបាតប្រចាំឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ សហគមន៍កសិកម្មរាំងកេសីចម្រើនផល ឃុំរាំងកេសី ស្រុកសង្កែ ខេត្តបាត់ដំបង។សមាសភាពចូលរួមរួមមាន លោក តឹក សុម៉ារី សមាជិកក្រុមប្រឹក្សាស្រុកសង្កែ លោក តុង សុផល ក្រុមប្រឹក្សាឃុំរាំងកេសី លោក មៀច សុធា តំណាងក្រុមអភិវឌ្ឍន៍ភូមិ លោក តឹក សុម៉ារី ប្រធានក្រុមហ៊ុន AMRU និងតំណាងអោយក្រុមហ៊ុនជីផែនដី អ្នកចូលរួមសរុប១០១នាក់ ស្រី៣៤នាក់។ លទ្ធផលនៃការបងហាញរបាយការណ៍ប្រចាំឆ្នាំ២០១៩បែងចែកប្រាក់ចំណេញ និងប្រាក់ភាគលាភសហគមន៍ប្រាក់ចំណេញសុទ្ធ ១៥ ៩៩៧ ០០០៛ ប្រាក់ភាគលាភសមាជិកទទួលបាន៣ ០០០៛ ក្នុង១ហ៊ុន ក្នុងនោះបែងចែកមូលនិធិបម្រុង២០% =៣ ១៩៩ ៤០០៛ ។ បង្កើនទុន២០%=៣ ១៩៩ ៤០០៛, ថ្នាក់ដឹកនាំ ១០%=១ ៥៩៩ ៧០០៛, សាងសង់១០%=១ ៥៩៩ ៧០០៛, បណ្តុះបណ្តាល៣%=៤៧៩ ៩០០៛, មូលនិធិសង្គម ២%=៣១៩ ១៤០និង ប្រាក់ដាក់ក្នុងធនាគារ =៣២ ៨៤៨ ០០០៛។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម