មាតិកា
នៅសាលាខេត្តបាត់ដំបង លោក ឈឹម វជិរា ចូលរួមពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់រដ្ឋបាលខេត្តបាត់ដំបង។
ចេញ​ផ្សាយ ២៥ កុម្ភៈ ២០២០
455

នៅសាលាខេត្តបាត់ដំបង លោក ឈឹម វជិរា ប្រធានមន្ទីរ លោក ជួង សុភា នាយខណ្ឌរដ្ឋបាលជលផលបាត់ដំបង លោក ពិត ភារក្ស នាយខណ្ឌរដ្ឋបាលព្រៃឈើបាត់ដំបង លោក ឃាម ថន និងលោក គង់ អ៊ឺន អនុប្រធានការិយាល័យរដ្ឋបាល បុគ្គលិកនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានចូលរួមពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់រដ្ឋបាលខេត្តបាត់ដំបង និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង ដែលមានការអញ្ជើញចូលរួមពី ឯកឧត្ដម ងួន រតនៈ អភិបាល នៃ គណៈអភិបាលខេត្តបាត់ដំបង។ នៅរសៀលថ្ងៃនេះដដែល លោកប្រធានមន្ទីរ បន្តធ្វើបទបង្ហាញស្តីពី សមិទ្ធផលសម្រេចបានរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបងឆ្នាំ២០១៩-២០២០។ គោលបំណងធ្វើបទបង្ហាញនេះ ដើម្បីបង្ហាញពីគោលនយោបាយ, សមិទ្ធផលការងារ, ការងារអនុកម្មវិធី និងគម្រោង, ប្រតិទិនដាំដុះ និងតម្រូវការទឹកលើផ្ទៃដីក្នុង ១ ហិកតា, បញ្ហាប្រឈម, ដំណោះស្រាយ និងផែនការអនុវត្តបន្តរបស់មន្ទីរ៕

ចំនួនអ្នកចូលទស្សនា
Flag Counter