មាតិកា
ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានចូលរួមមហាសន្និបាតប្រចាំឆ្នាំ២០១៩ សហគមន៍កសិកម្មសំរោងសិរីមង្គល ស្ថិតនៅភូមិសំរោង ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង។
ចេញ​ផ្សាយ ២៥ កុម្ភៈ ២០២០
403

នៅថ្ងៃចន្ទ ០២កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានចូលរួមមហាសន្និបាតប្រចាំឆ្នាំ២០១៩ សហគមន៍កសិកម្មសំរោងសិរីមង្គល ស្ថិតនៅភូមិសំរោង ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង ដែលមានការអញ្ជើញចូលរួមពី លោក ដៀង ម៉ាក់ មេឃុំតាម៉ឺន លោក តិច សារ៉ាវុធ តំណាងមន្ទីរកសិកម្មខេត្តបាត់ដំបង លោក ឡម វណ្ណតាក់ ការិយាល័យកសិកម្មស្រុកថ្មគោល លោក វេត វន្នី មេភូមិសំរោង និងលោក ភួង ធី ប្រធានសហគមន៍ អ្នកចូលរួមចំនួន ៣៥នាក់ ស្រី១៣នាក់។ គោលបំណងមហាសន្និបាតប្រចាំឆ្នាំ២០១៩ បង្ហាញពីរបាយការណ៍លទ្ធផលប្រចាំឆ្នាំ២០១៩ ប្រាក់ចំណេញ ផែនការអាជីវកម្មឆ្នាំ២០២០ និងផ្សព្វផ្សាយដល់សមាជិកទិញហ៊ុនបន្ថែមសម្រាប់ឆ្នាំថ្មី។ មុខរបរសហគមន៍ចំណេញបានប្រាក់ ១០ ៣១៣ ០០០ រៀល សាងសង់ទីស្នាក់ការសហគមន៍(ទំហំបណ្ដោយ៩ម ទទឹង៤ម កំពស់៥ម) ចំណាយប្រាក់អស់ ៩ ២៨៤ ០០០ រៀល និងចំណាយអាហារថ្ងៃត្រង់សាមគ្គី នំបញ្ចុកសំឡការីមាន់ សម្រាប់អ្នកចូលរួមមហាសន្និបាត ។

ចំនួនអ្នកចូលទស្សនា
Flag Counter