នៅថ្ងៃចន្ទ ០២កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ លោក ទូច សម្បត្តិ អនុប្រធាន និងមន្ត្រីការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្មនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបាត់ដំបង បានចូលរួមសន្និបាតប្រចាំឆ្នាំ២០១៩ និងលើកទិសដៅការងារ ឆ្នាំ២០២០ របស់សហគមន៍កសិកម្មរការមានឫទ្ធិ ស្ថិតនៅភូមិទួលរកា ឃុំឬស្សីក្រាំង ស្រុកមោងឬស្សី ខេត្តបាត់ដំបង។ កម្មវិធីនេះ មានការអញ្ជើញចូលរួមពី លោក ទេព ហន អភិបាលស្រុក នៃគណៈអភិបាលស្រុកមោងឫស្សី លោក ប៉ុក សុជាតិ ប្រធានសាខាខេត្តបាត់ដំបងអង្គការពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍ លោក អ៊ូច ភីរម្យ ប្រធានការិយាល័យកសិកម្មស្រុកមោងឫស្សី លោក វណ្ណ សុខន មេឃុំឫស្សីក្រាំង និងលោក ប៉ិច គី ប្រធានក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្មរការ មានឫទ្ធិជាប្រធានអង្គប្រជុំ អ្នកចូលរួមប្រជុំ ១១០នាក់ស្រី ៦០នាក់។ ជាលទ្ធផលប្រចំណេញដុលប្រចាំឆ្នាំ ១៤៣ ៨០០ ០០០៛ ចំនួនភាគហ៊ុន មាន៣ ៨២៨ហ៊ុន, តម្លៃ ១ហ៊ុន ស្មើ ៥ ០០០៛, ប្រាក់ចំណេញក្នុង១ហ៊ុន ១០០ ៥០០៛។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម