មាតិកា
លោក ទូច សម្បត្តិ ចូលរួមសន្និបាតប្រចាំឆ្នាំ២០១៩ សហគមន៍កសិកម្មសង្កែ នឹងបោះឆ្នោតជ្រើសរើសគណៈកម្មាធិការត្រួតពិនិត្យ នៅភូមិទួលល្វៀង ឃុំអូរដំបង២ ស្រុកសង្កែ
ចេញ​ផ្សាយ ២៤ កុម្ភៈ ២០២០
325

នៅថ្ងៃសុក្រ ១៣រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ លោក ទូច សម្បត្តិ អនុប្រធាន និងមន្ត្រីការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានចូលរួមសន្និបាតប្រចាំឆ្នាំ២០១៩ សហគមន៍កសិកម្មសង្កែ នឹងបោះឆ្នោតជ្រើសរើសគណៈកម្មាធិការត្រួតពិនិត្យ នៅភូមិទួលល្វៀង ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង។ សមសភាពចូលរួមជាគណៈធិបតី លោក  យ៉ម យ៉ា អភិបាលរងនៃគណៈអភិបាលស្រុក លោក   ប៉ិច សុខុន មន្ត្រីការិយាល័យកកសិកម្មស្រុកសង្កែ លោក  ប៉ិច ប៉ូ ក្រុមប្រឹក្សាឃុំអូរដំបង២ អ្នកចូលរួម១៤២នាក់ ក្នុងនោះស្រី៨៨នាក់ ហើយទទួលប្រាក់ចំណេដុល ចំនួន  ៦៨ ០០៨ ២៤៤,៤១រៀល ហើយបែងចែកភាគលាភ១ហ៊ុន ១ ៤០០៛។ មូលហេតុចែកភាគលាភបានតិចដោយសារតែទិញម៉ាស៊ីនរាប់លុយ ម៉ាស៊ីនភ្លើង, ជួសជុលការិយាល័យ, ឧបត្ថម្ភ សមាជិកស្លាប់៣៧នាក់។ លទ្ធផលនៃការបោះឆ្នោតជ្រើសរើសណៈកម្មាធិការត្រួតពិនិត្យបេក្ខជនឈរឈ្មោះ លោក កង រ៉ឺន, លោក ហៀប.សុស និងលោក ប៉ែន ធី។សរុបពិន្ទុ និងចំណាត់ថ្នាក់គឺ លោក កង រ៉ឺន បាន 84 ពិន្ទុ បានចំណាត់ថ្នាក់លេខ1, លោក ប៉ែន ធី បានពិន្ទុ29 ចំណាត់ថ្នាក់លេខ2  និងលោក ហៀប សុស បានពិន្ទុ24បានចំណាត់លេខ 3 ។

ចំនួនអ្នកចូលទស្សនា
Flag Counter