មាតិកា
លោក សាន់ ប៉ុន ចុះទៅជួបកសិករបណ្តុំអាជីវកម្មបន្លែ នៅភូមិវាល ឃុំតាលាស់ ស្រុកមោងឬស្សី ខេត្តបាត់ដំបង
ចេញ​ផ្សាយ ២៤ កុម្ភៈ ២០២០
627

នៅថ្ងៃសុក្រ ១៣រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ លោក សាន់ ប៉ុន ទីប្រឹក្សាតាមដានវាយតម្លៃ និងគ្រប់គ្រងព័ត៌មានវិទ្យា លោក ពុធ ចំរើន ទីប្រឹក្សាហិរញ្ញវត្ថុ និងលទ្ធកម្ម លោក អ៊ុន វ៉ាន់នេត ទីប្រឹក្សាសម្របសម្រួលទីផ្សារ និងលោក អ៊ូច ភីរម្យ ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកមោងឬស្សីនៃកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ(ASPIRE) បានចុះទៅជួបកសិករបណ្តុំអាជីវកម្មបន្លែ នៅភូមិវាល ឃុំតាលាស់ ស្រុកមោងឬស្សី ខេត្តបាត់ដំបង និងបានជជែកពិភាក្សាពីការដំាដុះបន្លែ និងការសម្របសម្រួលលក់បន្លែនៅទីផ្សារ ព្រមទំាងបញ្ហានានាមួយចំនួន ។ កសិករនៅភូមិវាលបច្ចុប្បន្នមានអ្នកដំាបន្លែចំនូន៨គ្រួសារ ដែលមានផ្ទៃដីចំនួន ២២ ៤០០ម៉ែត្រការ៉េ។ កសិករនៅតំបន់នោះចូលចិត្តដំាបន្លែមាន៖ ស្ពៃថៃស៊ីម ស្ពៃខៀវ ស្ពៃសក្រញាញ់ សាលាដ ខាត់ណាផ្កា សណ្តែកកួរ និងត្រសក់ផ្អរ។ កសិករនៅភូមិវាល មិនមានឈ្មួញណាមកទិញបន្លែនៅភូមិទេ គឺកសិករតាមគ្រួសារនីមួយៗដឹកទៅផ្សារមោងឬស្សីខ្លួនឯង ដោយស្ពៃថៃស៊ីមលក់បានតម្លៃ១៥០០៛   ស្ពៃខៀវលក់បានតម្លៃ១០០០៛  ស្ពៃសក្រញាញ់ លក់បានតម្លៃ១៥០០៛  សាលាដលក់បានតម្លៃ១៥០០៛ ខាត់ណាផ្កា លក់បានតម្លៃ២៥០០៛ សណ្តែកកួរលក់បានតម្លៃ២០០០៛ និងត្រសក់ផ្អរលក់បានតម្លៃ១៥០០៛ក្នុងមួយគីឡូក្រាម។ ពួកគាត់ពិតជាសប្បាយចិត្តខ្លំាងណាស់ចំពោះតម្លៃបន្លែបច្ចុប្បន្ន អ្វីដែលជួបបញ្ហាគឺមិនមានទឹកគ្រប់គ្រាន់សម្រាប់ដំាបន្លែបន្តព្រោះស្រះទឹកជិតអស់ទឹក និងពពួកចង្រៃសត្វចង្រៃបំផ្លិចបំផ្លាញដំណាំ។

ចំនួនអ្នកចូលទស្សនា
Flag Counter