មាតិកា
លោក ឈឹម វជិរា បានអនុញ្ញាតឲ្យលោកស្រី ប៊ុន សៀន ប្រធានក្រុមហ៊ុនភូមិកសិកម្មធម្មជាតិ និងមាសប៉ៃតងចូលរួមប្រជុំពិភាក្សា
ចេញ​ផ្សាយ ២០ កុម្ភៈ ២០២០
184

នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង  នៅថ្ងៃព្រហស្បតិ៍ ១២រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ លោក ឈឹម វជិរា ប្រធានមន្ទីរ បានអនុញ្ញាតឲ្យលោកស្រី ប៊ុន សៀន  ប្រធានក្រុមហ៊ុនភូមិកសិកម្មធម្មជាតិ និងមាសប៉ៃតងចូលរួមប្រជុំពិភាក្សា។ លោកស្រីប្រធាន ធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋមានបន្លែសុវត្ថិភាពហូប និងកសិករមានប្រាក់ចំណូលខ្ពស់ជាងមុន រហូតដល់ពេលនេះបានចូលដល់ទឹកដីខេត្តបាត់ដំបង ដំាបន្លែណាដែលមានអាយុវែង សម្រាប់នាំចេញ អាចមានលទ្ធភាពនាំចេញក្នុងទិន្នផល១០តោនក្នុង១ថ្ងៃ។ ម្យ៉ាងវិញទៀត សំណូមពរឲ្យលោកប្រធានជួយសម្របសម្រួលឲ្យមានទីផ្សារ៖

           - ចង់បានតូបលក់១នៅផ្សារភួពុយ ដើម្បីលក់ផលិតផលចំនួន១០០តោនក្នុង១ថ្ងៃ។ ម្យ៉ាងវិញទៀតគាត់ចង់បានធ្វើរបស់ណាដែលផ្តាច់មុខ ដូចជាប៉េងប៉ោះCHERRY ផ្អែមពណ៌លឿង ពោតផ្អែមហូបឆៅ ជាដើម បើតាមគំនិតលោកប្រធានចង់ឲ្យក្រុមហ៊ុនធ្វើកន្លែងផ្សេងហើយប្រមូលផ្តុំសម្រាប់បន្លែសុវត្ថិភាព។

            - សម្រាប់ផ្គត់ផ្គង់ភោជនីយដ្ឋាន ។

លោកប្រធានមន្ទីរពេញចិត្តនៅចំពោះក្រុមហ៊ុននេះ ហើយក៏ជាសេចក្តីត្រូវការរបស់ឯករដ្ឋមន្រ្តីផងដែរ។

ចំនួនអ្នកចូលទស្សនា
Flag Counter