នៅថ្ងៃអង្គារ ១០រោចខែមាឃ ឆ្នាំកុរ ឯកស័កពស ២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ លោក ឡុង ផន អនុប្រធានមន្ទីរកសិម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានចុះពិនិត្យការសាងសង់ផ្ទះសំណាញ៎ និងការងារដាំដុះរបស់សហគមន៍អាងកំពីងពួយ ស្ថិតនៅភូមិអន្លង់ស្វាយ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង។ កសិករកំពង់បន្តដាំស្ពៃគ្រប់ប្រភេទ ត្រសក់ ត្រឡាច ប៉េងប៉ោះ និងប្រមូលផលបណ្តើរៗ។ ចំណែកផ្ទះសំណាញ់បានសាងសង់រួច90%ហើយ។ លោកសួង ហុក និងលោក ចាត វ៉ុង ជាក្រុមប្រឹក្សាភិបាលសហគមន៍ បានសំណូពរឲ្យជួយរកដៃគូធ្វើឥណទានជាមួយពួកគាត់ដែលមានការប្រាក់ទាប ដើម្បីបានពង្រីកការផលិតបន្លែសុវត្ថិភាពកើនថែមទៀត។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម