នៅថ្ងៃអង្គារ ១០រោចខែមាឃ ឆ្នាំកុរ ឯកស័កពស ២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០លោក អុិន សុវណ្ណមុន្នី អនុប្រធានមន្ទីរកសិម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានដឹកនាំក្រុមការងារកម្មវិធីASPIRE ចូលរួមប្រជុំអន្តរគំរោង មានកម្មវិធីASPIRE, AIMS និង SAMBATH នៅមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តបាត់ដំបង។ ព្រមជាមួយគ្នានោះដែរ អង្គប្រជុំបានសម្រេច យកស្រុកចំនួន៥ស្រុកសម្រាប់ធ្វើផ្លូវ ដឹកជញ្ជូនផលិតផលបន្លែ ក្នុងនោះមានស្រុក ១) ស្រុកឯកភ្នំ ២)ស្រុកថ្មគោល ៣) ស្រុកសង្កែ ៤)ស្រុកបវេល និងស្រុកសំឡូត ដែលជាអាទិភាពសម្រាប់ចុះសិក្សារៀបចំសាងសង់ហេដ្ឋារចនាសម្ព័ន្ធ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម