មាតិកា
លោក អុិន សុវណ្ណមុន្នី ដឹកនាំក្រុមការងារចុះពិនិត្យមើលផ្ទះសំណាញ់ដែលក្រុមហ៊ុនសំណង់ក្មេងវត្ថុបានធ្វើ នៅស្រុកសំឡូត
ចេញ​ផ្សាយ ១៤ កុម្ភៈ ២០២០
863

លោក អុិន សុវណ្ណមុន្នី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង និងជាអនុប្រធាន អនុកម្មវិធី ASPIRE បានដឹកនាំក្រុមការងារចុះពិនិត្យមើលផ្ទះសំណាញ់ដែលក្រុមហ៊ុនសំណង់ក្មេងវត្ថុបានធ្វើ នៅស្រុកសំឡូត៖ 
១) លទ្ធផលសំខាន់ៗ
         បានជូប និងពិភាក្សាជាមួយ កសិករ ឡុង មុំ ភេទស្រី រស់នៅភូមិអំពិប ឃុំមានជ័យ  ស្រុកសំឡូត  ខេត្តបាត់ដំបង ធ្វើ់រួច១០០% ជាផ្ទះសំណាញ់ស្តីពីធុរកសិកម្មផ្សព្វផ្សាយដំណាំបន្លែសុវត្ថិភាពជាស្តង់ដាផ្ទះសំណាញ់ទំហំផ្ទះសំណាញ់ដែលមានទទឹង១០មx៣៦ម ស្មើនឹង៣៦០ម២ ដែលជាប្រភេទផ្ទះសំណាញ់គឺ  
           -មានដំបូលប្លាស្ទិក ទប់ UV (អ៊ីស្រាអែល) មានប្រឡោះខ្យល់ 
           -មានជញ្ជាំងសំណាញ់ ទប់ UV  (អ៊ីស្រាអែល)អាចបើកបាន បិទបាន
           -គ្រោងដែក(អ៊ីស្រាអែល)  មិនច្រេះ 
           -មានទុយយោ និងបអ្គុំ (ស្តង់ដា (ស្តង់ដាអ៊ីស្រាអែល)
           -ស្រោចស្រពដោយប្រព័ន្ធដំណក់ទឹក(Drip Irrigation)
           -ដែលគាត់គ្រោងដំាប៉េងប៉ោះ
        បានជូប និងពិភាក្សាជាមួយកសិករ ម៉េង ថាំង ភេទប្រុស រស់នៅភូមិអូរដើមចេក ឃុំកំពង់ល្ពៅ  ស្រុកសំឡូត  ខេត្តបាត់ដំបង កសិកររូបនេះបានទទួលផ្ទះសំណាញ់ពីកម្មវិធីASPIRE ចំនួន១ខ្នងទំហំទទឹង៥ម និងបណ្តាយ៩ម សម្រាប់ដាំបន្លែសុវត្ថិភាពលក្ខណគ្រួសារខ្នាតតូច តែគាត់មិនទាន់បានលក់បន្លែនៅឡើយទេ ។
         បានជូប និងពិភាក្សាជាមួយកសិករ ញ៉ែម អឿន ភេទប្រុស រស់នៅភូមិអូរជំាកណ្តាល ឃុំកំពង់ល្ពៅ  ស្រុកសំឡូត  ខេត្តបាត់បាត់ដំបង។ កសិកររូបនេះ បានទទួលផ្ទះសំណាញ់ពីកម្មវិធីASPIRE ចំនួន១ខ្នងទំហំទទឹង៥ម និងបណ្តាយ៩ម សម្រាប់ដាំបន្លែសុវត្ថិភាពលក្ខណគ្រួសារខ្នាតតូច តែគាត់បានលក់បន្លែនៅផ្ទះសំណាញ់ក្នុង១វគ្គលក់បន្លែបានជាង១០ម៉ឺនរៀល ។
២) បញ្ហាប្រឈមនានា
         ផ្ទះសំណាញ់ធំស្តង់ដាអ៊ីស្រាអែលមិនមានទ្វារបើក និងបិទ
         កសិករខ្វះមិនទាន់បានធ្វើការដំាដុះបន្លែនៅក្នុងផ្ទះសំណាញ់(មានកសិករខ្លះខ្វះទឹក)
         កសិករគ្រោងដាំដុះបន្លែតែមួយមុខនៅក្នុងផ្ទះសំណាញ់
៣) អនុសាសន៍ក្រុមការងារ
         ដោយដំណាំមានអាយុខ្លី (ដូចជាស្ពៃថៃស៊ីម ស្ពៃក្រញាញ់ និងសាលាដ) សូមឲ្យគាត់ដំាប្រើគ្រាប់ហើយចំបើង
         សម្រាប់ផ្ទះសំណាញ់ធំសូមឲ្យគាត់រៀបចំផែនការដំាដុះបន្លែឲ្យបាន២មុខ
         រៀបចំផែនការដំាដុះបន្លែសុវត្ថិភាពនៅតាមផ្ទះសំណាញ់ឲ្យបានគ្រប់ៗគ្នា កុំទុកដីឬផ្ទះសំណាញ់ឲ្យទំនេរចោល
         ពង្រីកការដំាដុះបន្លែខ្នាតធំដោយប្រើប្រព័ន្ធស្រោចស្រព ងាយស្រួល ហើយមានការសន្សំសំចៃទឹកទៀត។

ការចុះពិនិត្យមើលផ្ទះសំណាញ់នេះ ប្រព្រឹត្តនៅថ្ងៃទី១២ ខែកុម្ភ ឆ្នាំ២០២០៕

ចំនួនអ្នកចូលទស្សនា
Flag Counter