ថ្ងៃព្រហស្បតិ៍ ០៥រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ពស២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ លោកស្រី រស់ រដ្ឋា ប្រធាន និងមន្រ្តីនីតិកម្មកសិកម្មនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង រួមជាមួយមន្រ្តីនាយកដ្ឋាននីតិកម្មកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះត្រួតពិនិត្យ ដេប៉ូលក់ដុំ លក់រាយសម្ភារកសិកម្មនៅស្រុករតនមណ្ឌលបានចំនួន ៥ដេប៉ូ ក្នុងនោះធ្វើការកែតម្រូវលើការដាក់តាំងលក់ថ្នាំកសិកម្មដែលគ្មានលេខបញ្ជិកាពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងពិន័យអន្តរការណ៌ចំនួនពីរករណី រងចាំដោះស្រាយតាមនីតិវិធីច្បាប់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម