មាតិកា
លោក អុិន សុវណ្ណមុន្នី បានចូលរួមសិក្ខាសាលាស្តីពី វឌ្ឍនភាពនៃការពង្រឹងកិច្ចសហការអង្គការក្រៅរដ្ឋាភិបាល(NGOs) ក្នុងក្របខ័ណ្ឌវិស័យកសិកម្ម នៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
ចេញ​ផ្សាយ ១៤ កុម្ភៈ ២០២០
479

នៅថ្ងៃសុក្រ ៦រោច ខែមាឃ ឆ្នាំកុរឯកស័ក ព.ស២៥៦៣ ត្រូវថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ លោក អុិន សុវណ្ណមុន្នី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានចូលរួមសិក្ខាសាលាស្តីពី វឌ្ឍនភាពនៃការពង្រឹងកិច្ចសហការអង្គការក្រៅរដ្ឋាភិបាល(NGOs) ក្នុងក្របខ័ណ្ឌវិស័យកសិកម្ម ក្រោមអធិបតីភាព លោកបណ្ឌិត ព្រំ សុម៉ានី ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់  និងនេសាទ និងមានការចូលរួម ជាសិក្ខាកាមពីថ្នាក់ដឹកនាំ និងមន្ត្រីបង្គោល ថ្នាក់កណ្តាល និងរាជធានី ខេត្ត នៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទសរុប៥៥រូប (ស្រី១៣រូប) ។ គោលបំណងសិក្ខាសាលា គឺ :
         - ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម ជាពិសេសវិធានការគ្របគ្រង និងត្រួតពិនិត្យការអនុវត្តគម្រោង និងសកម្មភាពរបស់អង្គការមិនមែនរដ្ឋាភិបាល (NGOs) ទាំងអស់ដែលកំពុងសហការ លើវិស័យកសិកម្មឲ្យមានសុក្រឹតភាព
         - បន្តពង្រឹងការអនុវត្តវិធានការ និងគោលការណ៍ណែនាំ របស់កក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៍ដូចជារបស់រាជរដ្ឋាភិបាល៕

ចំនួនអ្នកចូលទស្សនា
Flag Counter