មាតិកា
លោកស្រី ពៅ លីណា ចូលរួមសិក្ខាសាលាស្តីពី ការពង្រឹងគុណភាពផលិតផលទេសចរណ៍សម្រាប់ត្រៀមទទួលភ្ញៀវទេសចរណ៍ក្នុងពិធីបុណ្យទន្លេលើកទី៦
ចេញ​ផ្សាយ ១៤ កុម្ភៈ ២០២០
388

ថ្ងៃសុក្រ ៦រោច ខែមាឃ ឆ្នាំកុរឯកស័ក ព.ស២៥៦៣ ត្រូវថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២០ លោកស្រី ពៅ លីណា អនុប្រធាន និងលោកស្រី លី យ៉ាន មន្រ្តីការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានចូលរួមសិក្ខាសាលាស្តីពី ការពង្រឹងគុណភាពផលិតផលទេសចរណ៍សម្រាប់ត្រៀមទទួលភ្ញៀវទេសចរណ៍ក្នុងពិធីបុណ្យទន្លេលើកទី៦នៅសណ្ឋាគារប្រេស៊ីដង់ ក្រោមអធិបតីភាព លោកជំទាវ ស៊ុ កក្កដា អភិបាលរង នៃគណៈអភិបាលខេត្ត ឯកឧត្តម តុប សុភ័ក្រ អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍។ ពិធីបុណ្យទន្លេ រៀបចំឡើងក្នុងគោលបំណង បំផុសចលនាមហាជនឲ្យចូលរួមក្នុងកាងារអភិរក្ស និងអភិវឌ្ឍន៍ធនធានទន្លេប្រកបដោយនិរន្តភាព និងចូលរួមសម្រេចយុទ្ធសាស្រ្តពិពិធកម្មទេសចរណ៍តាមរយៈការបង្កើតព្រឹត្តិការណ៍ទេសចរណ៍ថ្មីៗសម្រាប់ខេត្តតាមដងទន្លេនៃព្រះរាជាណាចក្រកម្ពុជា។

ចំនួនអ្នកចូលទស្សនា
Flag Counter