នៅថ្ងៃពុធ ០៤រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ លោក អុិន សុវណ្ណមុនី្ន អនុប្រធានមន្ទីរ លោកទូច សម្បត្តិ អនុប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្មនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខត្តបាត់ដំបង មន្រ្តីធនធានទឹក មន្ត្រីនាយកដ្ឋានវិស្វកម្មកសិកម្ម ក្រុមប្រឹក្សាភិបាល និងគណៈកម្មាធិការត្រួតពិនិត្យសហគមន៍កសិកម្ម បានចូលរួមប្រជុំជាមួយទីភ្នាក់ងារអភិវឌ្ឍន៍បារាំងចុះសិក្សាសក្តានុពលសហគមន៍កសិកម្ម អនុវត្តន៍សកម្មភាពកន្លងមក ធ្វើអាជីវកម្មបន្ថែមអ្វីក្រៅពីផលិតពូជចំណី និងផលិតកម្មពូជដាំដំណាំអ្វី អ្នកចូលរួម ១៣នាក់ ស្រី ៤នាក់ទីកន្លែងនៅសហគមន៍កសិកម្ម នៅឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម