នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង ថ្ងៃសុក្រ ១៤កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ត្រូវនឹងថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០
លោក អិុន សុវណ្ណមុន្នី ដឹកនាំក្រុមការងារប្រជុំអន្តរគំរោង រវាងកម្មវិធីASPIRE និងគំរោង AIMS ដែលមានអ្នកចូលរួមចំនួន១៥នាក់ ស្រី២នាក់ ក្នុងគោលបំណង ៖
- ពិនិត្យមើលលទ្ធផលសម្រេចបាននៃកិច្ចសហការ និងការគំាទ្រលើបណ្តុំអាជីវកម្មឆ្នាំ២០១៩
- បង្ហាញពីសកម្មភាព និងបណ្តុំអាជីវកម្មឆ្នាំ២០២០របស់អនុកម្មវិធីASPIRE និងគំរោងAIMS
- ពិភាក្សាពីលទ្ធភាពគំាទ្ររួមគ្នារវាងគំរោងAIMS និងអនុកម្មវិធីASPIRE លើបណ្តុំអាជីវកម្មដែលមានស្រាប់
- បង្ហាញពីរវិធីសាស្រ្តក្នុងការគំាទ្ររួមគ្នា រវាងអនុកម្មវិធីASPIRE សម្រាប់ផ្នែកផលិតកម្ម និងគំរោង AIMS ផ្នែកទីផ្សារ លើការគំាទ្របណ្តុំអាជីវកម្មឆ្នាំ២០២០។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម