នៅថ្ងៃពុធ ១៤កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ត្រូវនឹងថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២ ការិយាល័យផែនការគណនេយ្យ (ផ្នែកស្ថិតិ) បានចូលរួមពិគ្រោះយោបល់ ការផ្ទៀងផ្ទាត់ ផែនទីតាមប្រព័ន្ធផ្កាយរណប បច្ចេកវិទ្យា INAHOR ពីប្រទេសជប៉ុន និងមានការចុះពិនិត្យមេីលចំណុចដែលផ្កាយរណបថតបាន នៅឃំុតាគ្រាមស្រុកបាណន់។ កិច្ចប្រជំុនេះមានការចូលរួមចំនួន ១៥នាក់ ក្នុងនោះស្រី ២នាក់ មកពីនាយកដ្ឋានផែនការស្ថិតិ ក្រសួងកសិកម្ម ៣នាក់ ជំនាញការជប៉ុន២នាក់ ផែនការគណនេយ្យ (ស្ថិតិ៣នាក់) ប្រធានការិយាល័យក្សេត្រសាស្រ្ត១នាក់ និងស្រុកគោលដៅ ៦នាក់ គឺបាណន់, ថ្មគោល, បវេល, ឯកភ្នំ, សង្កែ និងមោងឬស្សី និងបានចុះពិនិត្យចំណុច ដែលផ្កាយរណបថតបាន ៣ ចំណុចក្នុងឃំុតាគ្រាម ស្រុកបាណន់៕
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម