នៅថ្ងៃពុធ ១៤កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ត្រូវនឹងថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០ លោក ចាន់ សុត្ថា នាយរងខណ្ឌរដ្ឋបាលព្រៃឈើបាត់ដំបង និងមន្ត្រីបានចុះផ្សព្វផ្សាយស្ដីពីវិធានការការពារភ្លើងឆេះព្រៃដល់សហគមន៍ជ្រោយស្នា និងសហគមន៍បឹងជ្រៃក្រឹម និងបានពិនិត្យបង្គោលព្រំ និងដីត្រៀមសម្រាប់ដាំឬស្សីនៅឆ្នាំ2020 នៅសហគមន៍ព្រៃឈើជ្រោយស្នា និងចុះពិនិត្យស្ថានភាពឆេះព្រៃសហគមន៍បឹងជ្រៃក្រឹម។ កន្លងមកក្រោយពីការពិនិត្យឃើញថា ព្រៃសហគមន៍ឆេះប្រហែល 95% (ស្មៅ ព្រិច )ស្ទើរតែទាំងស្រុងធ្វើឲ្យកូនឬស្សីដែលបានដាំឆ្នាំមុន ឆេះងាប់អស់ស្ទើរទាំងស្រុង ភ្លើងឆេះព្រៃសហគមន៍នេះបណ្ដាលមកពីភ្លើងឆេះវាលស្រែរបស់ប្រជាពលរដ្ឋដែលនៅជិតសហគមន៍ រាលដាលដល់ព្រៃសហគមន៍។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម