នៅថ្ងៃពុធ ១៤កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ត្រូវនឹងថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០ កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) ខេត្ត បាត់ដំបង ដែលបានធ្វើផ្ទះសំណាញ់ចំនួន៨ខ្នង គឺបានធ្វើជិតរួចចំនួន១០០% ជាផ្ទះសំណាញ់ស្តីពី ធុរកសិកម្មផ្សព្វផ្សាយដំណាំបន្លែសុវត្ថិភាពជាស្តង់ដាផ្ទះសំណាញ់ ដែលមានទំហំផ្ទៃដីទទឹង១៣ម៉ែត្រ និងបណ្តោយ ៤០ម៉ែត្រ និងទំហំផ្ទះសំណាញ់ដែលមានទទឹង១០មx៣៦ម ស្មើនឹង៣៦០ម២។ ប្រភេទផ្ទះសំណាញ់គឺ
- F មានដំបូលប្លាស្ទិក ទប់ UV (អ៊ីស្រាអែល) មានប្រឡោះខ្យល់
- F មានជញ្ជាំងសំណាញ់ ទប់ UV (អ៊ីស្រាអែល)អាចបើកបាន បិទបាន
- F គ្រោងដែក(អ៊ីស្រាអែល) មិនច្រេះ
- F មានទុយយោ និងបអ្គុំ (ស្តង់ដា (ស្តង់ដាអ៊ីស្រាអែល)
- F ស្រោចស្រពដោយប្រព័ន្ធដំណក់ទឹក(Drip Irrigation)
ទំាងនេះគឺឈ្មោះកសិករដែលទទួលបានផ្ទះសំណាញ់ដូច ខាងក្រោម៖
1. កសិករឈ្មោះ ឡុង មុំ ភេទស្រី រស់នៅភូមិអំពិប ឃុំមានជ័យ ស្រុកសំឡូត ខេត្តបាត់ដំបងស្ថិតនៅសហគមន៍កសិកម្មមានជ័យរុងរឿង បានធ្វើរួច។
2. កសិករឈ្មោះ ង៉ែម ពន្លក ភេទប្រុស រស់នៅភូមិស្វាយជ្រុំ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង ស្ថិតនៅសហគមន៍កសិកម្មស្វាយជ្រុំជុំរុំផល បានធ្វើរួច។
3. កសិករឈ្មោះ ឌិន ចន្ធី ភេទប្រុស រស់នៅភូមិសំរោងស្នោ ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់បាត់ដំបងស្ថិតនៅសហគមន៍កសិកម្មសំរោងស្នោមានជ័យ បានធ្វើរួច។
4. កសិករឈ្មោះ សឿម សីហា ភេទប្រុស រស់នៅភូមិបឹងព្រីង ឃុំព្រៃតូច ស្រុកមោងឬស្សី ខេត្តបាត់ដំបងស្ថិតនៅសហគមន៍កសិកម្មពន្លឺព្រៃតូច បានធ្វើរួច។
5. កសិករឈ្មោះ ញាណ ញ៉ាន ភេទប្រុស រស់នៅភូមិអង់ ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង ស្ថិតនីសហគមន៍កសិកម្មតាសីសាមគ្គី បានធ្វើរួច។
6. កសិករឈ្មោះ គាន ធៀង ភេទប្រុស រស់នៅ ភូមិកំពង់ឆ្លង ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង ស្ថិតនៅសហគមន៍កសិកម្មឃុំវត្តតាមិម បានធ្វើរួច។
7. កសិករឈ្មោះ សឺត សុគុណ ភេទប្រុស ភូមិអន្លង់តាម៉ី ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង ស្ថិតនៅសហគមន៍កសិកម្មស្ទឹងសង្កែ បានធ្វើរួច។
8. កសិករឈ្មោះ ណុប នុន ភេទប្រុស រស់នៅភូមិតាសី ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង ស្ថិតនៅ សហគមន៍កសិកម្មតាសីសាមគ្គី បានធ្វើរួច។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម