នៅថ្ងៃអង្គារ ១២កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ត្រូវនឹងថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០ លោកនាយ ខណ្ឌរដ្ឋបាលព្រៃឈើ, លោកនាយ ផ្នែករដ្ឋបាលព្រៃឈើ និងលោក នាយ សង្កាត់រដ្ឋបាលព្រៃឈើ នៃខណ្ឌរដ្ឋបាលព្រៃឈើបាត់ដំបង បានចូលរួមសិក្ខាសាលាស្តីពីការបូកសរុបការងារវិស័យព្រៃឈើឆ្នាំ២០១៩ និងទិសដៅអនុវត្តបន្តឆ្នាំ២០២០ ក្រោមអធិបតីភាព ឯកឧត្តម កែវ អូម៉ាលីស្ស ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ នៅមជ្ឍមណ្ឌលបណ្តុះបណ្តាលវិស័យព្រៃឈើ និងសត្វព្រៃ រាជធានីភ្នំពេញ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម