នៅថ្ងៃអាទិត្យ ០៩កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនិងថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២០ លោក ស៊ាន សំអុល នាយសង្កាត់រដ្ឋបាលជលផលកំពង់ប្រហុក បានដឹកនាំមន្ត្រីក្រោមឱវាទ និងសហគមន៍នេសាទ សហកាជាមួយគណៈបញ្ជាការឯកភាពឃុំកោះជីវាំង មណ្ឌល៥ យោធភូមិភាគទី៥ ប៉ុស្តិ៍រដ្ឋបាលឃុំកោះជីវាំង ចុះអប់រំ ទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលចំណុចពាមកោះដាច់ដល់ពាមមេជ្រៃ ឃុំកោះជីវាំង ស្រុកឯកភ្នំ ដោយប្រើប្រាស់កាណូតចំនួន០៧គ្រឿង សរុបអ្នកចូលរួមចំនួន២៤នាក់ ជាលទ្ធផលបានចំនួន ០១ករណីៈ
-របាំងសាច់អួនប្រវែង ២០០០ ម៉ែត្រ
-បង្គោលចំនួន ១៣០០ ដើម
-ឡុកចំនួន ១៥ គ្រឿង
-ត្រីចំរុះចំនួន ១០០ គីឡូក្រាម ព្រលែងចូលបឹងធម្មជាតិ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម