នៅព្រឹកថ្ងៃសុក្រ ០៧កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ២៥៦៣ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ លោក តិច សារ៉ាវុធ និងលោក ចេវ ជឿន ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានចូលរួម ទិវាស្រែស្តីពី ការផ្សព្វផ្សាយផលិតកម្មគ្រាប់ពូជស្រូវក្រអូប រៀបចំដោយ អង្គភាពអនុវត្តគម្រោងថ្នាក់ជាតិសម្រាប់កម្មវិធីជម្រុញផលិតកម្មស្រូវ និងការនាំចេញអង្ករ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមអធិបតីភាព លោក ញេប ចាន់ លោកបណ្ឌិត ប៉ុញ ឧត្តម អនុប្រធានមន្ទីរកសិកម្ម និងលោក ប៊ុន ថា ជម្ទប់ឃុំបឹងព្រីង។ កម្មវិធីនេះរៀបចំនៅស្ថានីយផលិតពូជស្រូវទួលសំរោង ស្ថិតនៅឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម