នៅថ្ងៃព្រហស្បតិ៍ ០៦កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ ផ្នែករដ្ឋបាលព្រៃឈើបាត់ដំបង និងសហការី រួមសហការជាមួយអ.ហក្រុង-ខេត្តបាត់ដំបង បានចុះពិនិត្យណែនាំធ្វើកិច្ចសន្យារោងសិប្បកម្មកែច្នៃផល អនុផលព្រឈើប្រភេទតូចចំនួន៣ទីតាំងក្នុងនោះ៖ម្ចាស់សិប្បកម្មឈ្មោះហ៊ុយ ហេង និងឈ្មោះ រី និមល ដែលមានលិខិតអនុញ្ញាតដោយបញ្ជាក់បន្ថែមយកឈើមកកែច្នៃមានប្រភពស្របច្បាប់តែប៉ុណ្ណោះ។ តែម្ចាស់សិប្បកម្ម១កន្លែងទៀតឈ្មោះ តាន់ គីមដា មិនមានលិខិតអនុញ្ញាតែគ្មានសកម្មភាពកែច្នែឈើទេ និងបានធ្វើកិច្ចសន្យាមិនឲ្យមានសកម្មភាពនិងហាមស្តុកឈើខុសច្បាប់ឡើយ ស្ថិតភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម