មាតិកា
សិក្ខាសាលាស្តីពី “កម្មវិធីទូរស័ព្ទទីផ្សារអនឡាញ សម្រាប់អ្នកផ្គត់ផ្គង់ផលិតផលកសិកម្ម និងវឌ្ឍនភាព នៃកម្មវិធីទូរស័ព្ទដៃទន្លេសាប” ដែលរៀបចំឡើងដោយ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី
ចេញ​ផ្សាយ ២៣ មករា ២០២០
702

នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង នាព្រឹកថ្ងៃព្រហស្បតិ៍ ១៤រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ លោក ឈឹម វជិរា ប្រធានមន្ទីរ បានចូលរួមបើក សិក្ខាសាលាស្តីពី “កម្មវិធីទូរស័ព្ទទីផ្សារអនឡាញ សម្រាប់អ្នកផ្គត់ផ្គង់ផលិតផលកសិកម្ម និងវឌ្ឍនភាព នៃកម្មវិធីទូរស័ព្ទដៃទន្លេសាប” ដែលរៀបចំឡើងដោយ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី។ សូមបញ្ជាក់ដែរថា កម្មវិធីទន្លេសាប គឺជាកម្មវិធីទូរស័ព្ទដៃ ដែលជួយផ្តល់នូវចំណេះដឹងបច្ចេកទេស ព័ត៌មានទីផ្សារកសិកម្ម និងផ្តល់គន្លឹះក្នុងការដាំដំណាំ និងចិញ្ចឹមសត្វឱ្យកាន់តែប្រសើរឡើងព្រមទាំងការស្វែងរកសម្ភារៈកសិកម្ម ជាពិសេសអាចស្វែងរកសេវាហិរញ្ញវត្ថុដើម្បីពង្រីកមុខរបបកសិកម្មតាមរៈកម្មវិធីនេះបានទៀតផង។ សិក្ខាសាលានេះ ក៏មានអញ្ជើញចូលរួមពី  លោក ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម លោកប្រធានសាខាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី មន្រ្តីកសិកម្ម តំណាងកសិករ តំណាងសហគមន៍កសិកម្ម និងអ្នកលក់សម្ភារៈកសិកម្ម អ្នកចូលរួមសរុបចំនួន៤៧នាក់ ក្នុងនោះ ស្រី១៧នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter