មាតិកា
កិច្ចប្រជុំស្តីពី ការពង្រឹងការងារ របៀបធ្វើការងារ និងផ្តល់ជូនសភាពការណ៍ថ្មី នូវបញ្ហាប្រឈមមួយចំនួន ដែលកើតឡើង ក្រោមការដឹកនាំអង្គប្រជុំ លោក ឈឹម វជិរា
ចេញ​ផ្សាយ ២០ មករា ២០២០
203

នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង នាព្រឹកថ្ងៃចន្ទ ១១រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២០  បានរៀបចំកិច្ចប្រជុំបូកសរុបការងារកសិកម្មឆ្នាំ២០១៩ ​និងទិសដៅអនុវត្តឆ្នាំ២០២០ ការពង្រឹងការងារ របៀបធ្វើការងារ និងផ្តល់ជូនសភាពការណ៍ថ្មី នូវបញ្ហាប្រឈមមួយចំនួន ដែលកើតឡើង ក្រោមការដឹកនាំអង្គប្រជុំ លោក ឈឹម វជិរា ប្រធានមន្ទីរ និងមានការអញ្ជើញចូលរួមពី លោកអនុប្រធានមន្ទីរ លោក លោកស្រី នាយ នាយរងខណ្ឌ នាយ នាយរងផ្នែក ខណ្ឌរដ្ឋបាលព្រៃឈើ និងខណ្ឌរដ្ឋបាលជលផល លោក លោកស្រីប្រធាន អនុប្រធាននិងប្រធានផ្នែកចំណុះការិយាល័យជំនាញ ទីប្រឹក្សាកម្មវិធី Aspire និងលោក លោកស្រីប្រធាន អនុប្រធាន និងមន្រ្តីការិយាល័យកសិកម្មក្រុង ស្រុកទាំងអស់ ដែលអ្នកចូលរួមសរុបចំនួន១៣០នាក់ ក្នុងនោះស្រី២៨នាក់។ គោលបំណងសំខាន់នៃកិច្ចប្រជុំនេះ គឺដើម្បីគ្រប់គ្រងមន្រ្តីរាជការ និងមន្រ្តីជាប់កិច្ចសន្យា ឱ្យអនុវត្តមានប្រសិទ្ធភាព ប្រសិទ្ធផល ក្នុងវិស័យការងារកសិកម្ម ឱ្យបានល្អប្រសើរដូចជា ការគោរពពេលវេលាបម្រើការងារ ការទទួលខុសត្រូវតាមតួនាទីនិងភារកិច្ច ព្រមទាំងសភាពការណ៍ថ្មីៗមួយចំនួន ដែលកើតមានឡើង និងការផ្ទេរមន្រ្តី និងមុខងារ ទៅរដ្ឋបាលក្រុង ស្រុក។

ចំនួនអ្នកចូលទស្សនា
Flag Counter