នៅថ្ងៃសុក្រ ០៣កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩
លោក តិច សារ៉ាវុធ អនុប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម សហការជាមួយអង្គការទស្សនៈពិភពលោកប្រចាំស្រុករុក្ខគិរី បានចុះពិនិត្យគ្រួសារកសិករ ជាសមាជិកសហគមន៍កសិកម្ម ចិញ្ចឹមមាន់ស្រែ៣គ្រួសារៈ
- ឈ្មោះ សឿង ម៉ៅ ភេទប្រុស នៅភូមិស្រះថត ឃុំព្រៃត្រឡាច ស្រុករុក្ខគិរី សហគមន៍ពន្លឺថ្មីឃុំព្រៃត្រឡាច ចិញ្ចឹមមាន់យកពងចំនួន១០០មាន់។
- ឈ្មោះ សាន ធឿន ភេទប្រុស នៅភូមិមុខរាហ៍ ឃុំមុខរាហ៍២ ស្រុករុក្ខគិរី សហគមន៍កសិកម្មសម្រស់មុខរាហ៍ ចិញ្ចឹមមាន់យកសាច់៣៥០ មាន់ ចិញ្ចឹមកូនមាន់២៥០ កូន មេពូជ១០០ក្បាល ។
- ឈ្មោះ កូយ មឹង ភេទប្រុស នៅភូមិមុខរាហ៍ ឃុំមុខរាហ៍២ ស្រុករក្ខគិរី សមាជិកសហគមន៍សម្រស់មុខរាហ៍ ចិញ្ចឹមមាន់សាច់៥០០មាន់ កូនមាន់៤៥០កូនមាន់ និងមេពូជ១៥០មេមាន់។ មាន់សាច់ដែលកសិករលក់តម្លៃ១៧,០០០៛/គ.ក កូនមាន់បានវាក់សាំង២មុខ លក់ក្នុងតម្លៃ៥,០០០៛/ក្បាល។ បច្ចុប្បន្នគ្រួសារចិញ្ចឹមមាន់ស្រែ មានចំនួន៥៦១គ្រួសារ។ តាមរយៈគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ច និងជីវភាពរបស់អង្គការទស្សនៈពិភពលោក នៅក្នុងស្រុករុក្ខគិរី បានធ្វើឲ្យគ្រួសារកសិករចិញ្ចឹមមាន់ស្រែមានជីវភាពប្រសើរឡើង។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម