នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង នាព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែកត្តិក ឆ្នាំកុរ ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ ២០១៩ លោក ឈឹម វជិរា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានចូលរួមជាអធិបតីក្នុងពិធីបើកសិក្ខាសាលា យុទ្ធនាការសប្តាហ៍យល់ដឹងអំពីអង់ទីប៊ីយូទិក ពិភពលោក (WAAW) ឆ្នាំ ២០១៩ “សកម្មភាព កសិករ ដេីម្បីសុខភាពសត្វ និងមនុស្ស នឹងដេីម្បីរក្សាប្រសិទ្ធភាព នៃឱសថប្រឆាំងមេរោគ”។
យុទ្ធនាការនេះ ផ្តោតលើការលើកកំពស់ការប្រើប្រាស់ឱសថប្រឆាំងមេរោគ ដោយការទទួលខុសត្រូវ តាមរយៈការអនុវត្តល្អនៅក្នុងផលិតកម្មសត្វ វារីវប្បកម្ម នឹងផលិតកម្ម ដំណាំ ។ សិក្ខាសាលានេះមានគោលបំណងៈ
១. ដេីម្បី លេីកកម្ពស់ការយល់ដឹង អំពីភាពសុាំនៃឱសថប្រឆាំងមេរោគ តាមរយៈការទំនាក់ទំនងប្រកបដោយប្រសិទ្ធភាព និងការអប់រំបណ្តុះបណ្តាល
២.ណែនាំអំពីការប្រើប្រាស់ត្រឹមត្រូវនៃឱសថប្រឆាំងមេរោគក្នុងវិស័យសុខភាពមនុស្ស និងសត្វ។
សិក្ខាសាលានេះ មានការ ចូលរួមពីតំណាងមន្ទីរបរិស្ថាន សុខាភិបាល អង្គការស្បៀងនិងកសិកម្មនៃសហប្រជាជាតិ(FAO)នៅកម្ពុជា ដៃគូរអភិវឌ្ឍន៌ ថ្នាក់ដឹកនាំ មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាល ផ្នែកផលិតកម្ម និងបសុព្យាបាល ស្រុក-ក្រុងទាំង១៤ ពេទ្យសត្វភូមិ អ្នកចិញ្ចឹមសត្វ អាជីវករលក់ចំណីសត្វ និងបសុឱសថក្នុងខេត្ត និស្សិត ដែលបានចូលរួមយ៉ាងច្រើនកុះករ ដោយទទួលបានការគាំទ្រពី FAO និងអង្គការសុខភាពពិភពលោក WHO។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម