នាព្រឹកថ្ងៃសុក្រ ០៥កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ត្រូវនឹងថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩ ថ្នាក់ដឹកនាំមន្ទីរ និងមន្រ្តីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បាននាំយកគ្រឿងឧបភោគបរិភោគមួយចំនួន យកទៅជូនកងទ័ព ដើម្បីបំពេញបេសសកម្មនៅព្រំដែន ដែលមានដូចជា ខារ៉ាប៉ាវ៥កេស, ទឹកសុទ្ធ១០យួរ, សាច់ក្រក២០គីឡូក្រាម, មី១១កេស, ត្រីខ២កេសនិង៥យួរ, បន្លែ១៤០គីឡូក្រាម (ត្រឡាច, ខ្ទឹមបារាំង, មើមស្ពៃ, ស្ពៃក្តោម, ស្ពៃ, ត្រកួន, សណ្តែកគួរ, ត្រសក់, ភ្លៅកង្អែប) នៅមុខសាលាវិទ្យាល័យសម្តេចឳ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម