នៅថ្ងៃចន្ទ ០៨រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩
លោក ជូ ចាន់ភក្ដី និងលោក ឈុន សុគុន្ធរ័ត្ន មន្ត្រីការិយាល័យក្សេត្រសាស្រ្ដ និងផលិតភាពកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានចុះពិនិត្យ តាមដាន ស្រែបង្ហាញផលិតកម្មគ្រាប់ពូជស្រូវ របស់កសិករឈ្មោះ មូល ម៉ឺន នៅឃុំជ្រៃ ស្រុកមោងឬស្សី ខេត្តបាត់ដំបង។ ដោយមានកិច្ចសហការ និងគាំទ្រដោយ គម្រោងគាំទ្របច្ចេកទេសផលិតកម្មគ្រាប់ពូជស្រូវ នៃទីភ្នាក់ងារសហប្រតិបត្តិការអន្ដរជាតិប្រទេសថៃ(TICA) ដែលមានសកម្មភាពដូចជា៖
- ស្រែទី១៖ ផ្ទៃដី ០.៣០ហិកតា ដាំដុះដោយឧបករណ៍ដាំស្រូវជាជួរអ៊ីឡាយ (ស្រូវស្ថិតក្នុងដំណាក់កាលបែកគុម្ព)
- ស្រែទី២៖ ផ្ទៃដី ០.៥០ហិកតា ស្ទូងដោយម៉ាស៊ីន រយៈពេល៣៥ថ្ងៃ (ស្រូវស្ថិតក្នុងដំណាក់កាលបែកគុម្ព)
+សកម្មភាពអនុវត្តមានដូចជា ពិនិត្យ និងដកស្មៅចង្រៃ និងពិនិត្យសត្វល្អិតនិងជម្ងឺ
+លទ្ធផលឃើញថា៖ ស្រែដែលដាំមិនមានស្មៅគួរអោយកត់សម្គាល់ឡើយ ចំណែកស្រែសន្ទូងមានប្រភេទស្មៅស្លឹកធំដុះបន្តិចបន្ទួច។ស្រែទាំងពីរជួបប្រទះជម្ងឺប្លាស់និងបានប្រើប្រាស់ថ្នាំផ្សិតដែលមានសារធាតុសកម្ម Isoprothiolane និង ថ្នាំកម្ចាត់បាត់តេរីមានសារធាតុសកម្ម Copper oxicloride។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម