នៅថ្ងៃចន្ទ ១០រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ អ្នកស្រី ពៅ លីណា អនុប្រធានការិយាល័យក្សេត្រសាស្រ្តនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានចូលរួមទិវាស្រែបង្ហាញទ្រង់ទ្រាយធំពូជស្រូវខា១៥ និងសែនពិដោរ។ ក្នុងនោះក៏បានណែនាំពូជប្រភពពូជស្រូវខា១៥ និងបានអោយកសិករសាកភ្លក់រសជាតិបាយខា១៥ ដែលបាយមានភាពទន់ឆ្ងាញ់ តែមិនមានក្លិនក្រអូប ។ ជាមួយគ្នានេះដែរ ក៏បានធ្វើការស្ទង់ទិន្នន័យបានចំនួន៨.៨តោន/ហិតា(៨.២/ហិកតាសំណើម ១៤%) និងពូជស្រូវស្រាលសែនពិដោរ និងសែនក្រអូប នៅក្នុងភូមិថ្មី ឃុំកន្ទឺ១ ស្រុកបាណន់ មានអ្នកចូលរួមសរុបចំនួន ៦១នាក់ ស្រី២៣នាក់ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម