នៅព្រឹក ថ្ងៃព្រហស្បតិ៍ ១៥កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ត្រូវនឹងថ្ងៃទី១៥ ខែ សីហា ឆ្នាំ២០១៩នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង មានកិច្ចប្រជុំបូកសរុបលទ្ធផលស្តីពី ការវាយតម្លៃលើផលប៉ះពាល់ និងខូចខាតដំណាំស្រូវក្នុងកម្រិតស្ថានភាពជាក់ស្ដែងទៅតាមតំបន់ក្នុងស្រុកចំនួន៩មាន ស្រុកថ្មគោល, សង្កែ, ឯកភ្នំ, បវេល, បាណន់, រុក្ខគិរី, គាស់ក្រឡ, សំឡូត និងស្រុកមោងឬស្សី ដោយមាន ឯកឧត្តម ឈុំ ឆុនលី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឈឹម វជិរា ប្រធានមន្ទីរ ជាគណៈធិបតី។ កិច្ចពិភាក្សានេះ ក៏មានការចូលរួមពី លោកអនុប្រធានមន្ទីរ ការិយាល័យជំនាញពាក់ព័ន្ធ និងប្រធានការិយាល័យកសិកម្មស្រុកទាំង៩ ក្នុងខេត្តបាត់ដំបង។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម