នៅពេលព្រឹក ថ្ងៃពុធ ១៤កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ត្រូវនឹងថ្ងៃទី១៤ ខែ សីហា ឆ្នាំ២០១៩ លោក អ៊ិន សុវណ្ណមុន្នី អនុប្រធានមន្ទីរ លោក ខាត់ បូរិន ប្រធានការិយាល័យក្សេត្រសាស្រ្តនិងផលិតភាពកសិកម្ម និងលោក ព្រំ វឹក អនុប្រធានការិយាល័យ លោក ហេង សិទ្ធ មន្រ្តីការិយាល័យផែនការ គណនេយ្យនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានអមដំណើរ ឯកឧត្តម ឈុំ ឆុនលី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម និងអគ្គនាយកដ្ឋានកសិកម្មនិងគណៈប្រតិភូ ចុះពិនិត្យមើលដំណាំស្រូវ នៅភូមិអង្គ្រង ឃុំជ្រៃ និងមើលដំណាំបន្លែសុវត្ថិភាព ស្ថិតនៅភូមិបឹងព្រីង ឃុំព្រៃតូច ស្រុកមោងឬស្សី ខេត្តបាត់ដំបង។ ហើយបន្ទាប់មក ឯកឧត្តម និងគណៈប្រតិភូ បានបន្ដពិនិត្យមើលដំណាំស្រូវរងផលប៉ះពាល់ និងខូចខាតដោយគ្រោះធម្មជាតិ រាំងស្ងួត នៅភូមិកំពង់ព្រះ ឃុំកំពង់ព្រះ និងភូមិអូរដំបង ឃុំអូរដំបង ស្រុកសង្កែ ខេត្តបាត់ដំបង ដែលមានសមាជិកចូលរួម៣៧នាក់ ក្នុងនោះស្ត្រី២នាក់ ។
ពេលរសៀល ឯកឧត្តម និងគណៈប្រតិភូ បន្តពិនិត្យមើលដំណាំស្រូវប៉ះពាល់ និងខូចខាតដោយគ្រោះធម្មជាតិភូមិអូរតាគី ,ភូមិតាម៉ៅ ឃុំអូរតាគី និងមើលដំណាំបន្លែសុវត្ថិភាពភូមិតាសីឃុំតាម៉ឹន ស្រុកថ្មគោល ខេត្តបាត់ដំបង មានសមាជិកចូលរួម១៧នាក់ ។ ការចុះមើលពិនិត្យនេះ មានការចូលរួមពី លោកប្រធានការយាល័យស្រុកចំនួន៣ មានស្រុកមោងឬស្សី , ស្រុកសង្កែ និង ស្រុកថ្មគោលលោកមេភូមិ និងក្រុមប្រឹក្សាឃុំ ព្រមទាំងកសិករផងដែរ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម